ផ្ទាំងទឹកកក

Eng. Ice shelf

បំណែកទឹកកកអណ្តែតយ៉ាងធំ មានកម្រាស់ក្រាស់លាតសន្ធឹងចេញពីឆ្នេរសមុទ្រ(តាមធម្មតា មានវិសាល​ភាព​ធំតាមខ្សែដេក ដោយមានចំណោតឬផ្ទៃទេរ តិចៗ) ហើយភាគច្រើនមាននៅពេញឆកសមុទ្រ ដែលមាន​ស្រទាប់ទឹកកក។ ផ្ទាំងទឹកកកស្ទើរតែទាំងអស់ស្ថិតនៅទ្វីបអង់តាកទិច ជាកន្លែងដែលផ្ទាំងទឹកកក ភាគច្រើនហូរចូលក្នុង​សមុទ្រ។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ​