ផលផ្ទះកញ្ចក់

Eng. Greenhouse effect

បាតុភូតនៃកំណើនសីតុណ្ហភាពខ្យល់នៅក្នុងលំហបិទជិតដោយកញ្ចក់ ឬកៅស៊ូប្លាស្ទិកថ្លា ដែល​អនុញ្ញាតឱ្យ​រំភាយរស្មីព្រះអាទិត្យ ឆ្លងកាត់ចូល តែមិនអាចឱ្យរំភាយរស្មី ដែលមានជំហានរលក​វែង ឆ្លងកាត់​ចេញវិញ​បាន។ពាក្យនេះត្រូវបានយកមកប្រើ ដើម្បីសម្គាល់បាតុភូតស្រដៀងគ្នានេះ ដែលកើតមាននៅក្នុងបរិយាកាស ផែនដី។ អ្នកប្រាជ្ញភាគច្រើនអះអាងថាកំណើនកម្តៅគួរឱ្យកត់សម្គាល់ចាប់ពីដើមសតវត្សរ៍នេះ បណ្តាល​មកពីកំណើននៃឧស្ម័ន កាបូនិក ឧស្ម័នក្លរ៉ភ្លុយអរ៉ូកាបួ មេតាន ឌីអាសូតម៉ូណូអុកស៊ីត ។ល។ ដែល​ប្រៀប​ដូចផ្ទះកញ្ចក់ មានប្រភពពីសកម្មភាពមនុស្ស ពិសេសពីការដុតឥន្ធនៈហ្វូស៊ីល។ នៅពេលដែលស្រទាប់ឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសកើនលើសពីកម្រិតធម្មជាតិ កម្តៅដែលចាំងផ្លាតពីផែនដីទៅ ពុំអាចចេញ​ទៅក្នុងបរិយាកាសស្រទាប់លើបាន ហើយចាំងខ្ទាតមកផែនដីវិញ ដែលជាមូលហេតុនៃកំណើន សីតុណ្ហ​ភាពខ្យល់នៅក្នុងបរិយាកាសស្រទាប់ក្រោម។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ​