ខ្សែគោលស្ដង់ដា
Eng. Standardized baseline
គោលស្ដង់ដាមួយដែលបានបង្កើតដោយភាគី មួយឬភាគីមួយក្រុមនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ឬក្រុមនៃបណ្ដាប្រទេសនានា ជាជាងបង្កើតដោយគម្រោងមួយ ដើម្បីជួយសម្រួលដល់ការគណនាបរិមាណឧស្ម័នផ្ទះកញ្ចក់ ដែលបានកាត់បន្ថយ និងបរិមាណស្រូបដោយអាងស្រូបកាបូន និង/ឬ សម្រួលដល់ការកំណត់ផលបន្ថែម សម្រាប់សកម្មភាពគម្រោងយន្ដការអភិវឌ្ឍន៍ស្អាត ឬសកម្មភាពគម្រោងតាមកម្មវិធីក្នុងការធានាគុណភាពបរិស្ថាន។
ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។