ផលតបពពក

Eng. Cloud feedback

ផលតបអាកាសធាតុពាក់ព័ន្ធ នឹងការប្រែប្រួលផ្នែកខ្លះនៃគុណភាពពពកដែល ឆ្លើយតបទៅនឹងការ​ប្រែ​ប្រួលបរិយាកាសផ្សេងៗ។ ការស្វែងយល់អំពីផលតបពពក និងការកំណត់ ទំហំនិងសញ្ញារបស់វាទាមទារ ឱ្យ​មានការយល់ដឹង ថាតើការប្រែប្រួលអាកាសធាតុប្រហែលប៉ះពាល់ដល់ វិសាលគមន៍នៃប្រភេទ​ពពក បំណែកនិងកម្ពស់គុណភាពនៃចំណាំង ស្មើរបស់វា ហើយការប៉ាន់ប្រមាណអំពីឥទ្ធិពល នៃការប្រែប្រួល​ទាំង​នេះទៅលើលំនឹង ថាមពល ដែលបញ្ចេញរំភាយស្មើរបស់ផែនដីយ៉ាងដូចម្តេច នាពេលបច្ចុប្បន្ននេះ ផលតប​ពពកក៏នៅតែជាប្រភពដ៏ធំមួយនៃភាពមិនប្រាកដប្រជា ទៅនឹងភាពរួស នៃអាកាសធាតុដែលបាន​ប្រមើលឃើញ។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ​