បទបន្លំ
Eng. fraud
Fr. filouterie, fraude
អំពើរបស់បុគ្គលដែលដឹងខ្លួនថាគ្មានលទ្ធភាពដាច់ខាតនឹងបង់ថ្លៃឬដែលសម្រេចចិត្តមិនបង់ថ្លៃ៖
១. ឱ្យគេបម្រើម្ហូបអាហារឬភេសជ្ជៈនៅក្នុងរង្គសាល ភោជនីយដ្ឋានឬនៅក្នុងគ្រឹះស្ថានដទៃទៀតដែលបើកចំហដល់សាធារណជន។
២.ឱ្យគេប្រគល់បន្ទប់មួយ និងកាន់កាប់បន្ទប់នេះនៅក្នុងសណ្ឋាគារ ឬគ្រឹះស្ថានដទៃទៀតដែលបើកចំហដល់សាធារណជន។
៣.ឱ្យគេដឹកជញ្ជូនខ្លួនតាមត្រីចក្រយានតាមរថយន្តឈ្នួល ឬតាមមធ្យោបាយដឹកជញ្ជូនផ្សេងទៀត។
ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។