បញ្ហាអន្តរវិស័យ
Eng. Cross-cutting issue
បញ្ហានានាដែលកើតឡើងនៅក្នុងវិស័យជាច្រើន ដូចមាននៅក្នុងគោលការណ៍ ណែនាំអនុវត្តល្អ។ ការកំណត់និងបរិមាណកម្មនៃភាពមិនប្រាកដប្រជាជម្រើសភាគសំណាក ជម្រើស វិធីសាស្ត្រ ដូចជាការកំណត់អត្តសញ្ញាណផ្នែកសំខាន់ៗ ការធានា និងត្រួតពិនិត្យ គុណភាពឱ្យមានសង្គតិភាពទៅតាមពេលវេលានិងការគណនាឡើងវិញនិងការផ្ទៀងផ្ទាត់ ត្រូវបានលើកយកមកដោះស្រាយនៅក្នុងជំពូកដាច់ដោយឡែកដែលគេហៅថា បញ្ហាអន្តរវិស័យ។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ