ទឹកជំនន់
Eng. Flood
លំហៀរទឹកខុសពីកម្រិតកំណត់នៃច្រាំងទន្លេ ឬច្រាំងអាងបង្ខាំងទឹកដទៃទៀត ឬកំណើនជាបន្តបន្ទាប់នូវបរិមាណទឹកលិចនៅតំបន់ដែលធម្មតាមិនមានទឹកជន់លិច។ ទឹកជំនន់ រាប់បញ្ចូលទាំងទឹកជំនន់ទន្លេ ជំនន់គំហុក ជំនន់ទីក្រុង ជំនន់ទឹកភ្លៀង ជំនន់ទឹកលូ ជំនន់តាមតំបន់ឆ្នេរ និងជំនន់ពីការរលាយទឹកកក។
ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ