ទីផ្សារកាបូន
Eng. Carbon market
ប្រព័ន្ធពាណិជ្ជកម្មមួយដែលក្នុងនោះ ប្រទេស នានាអាចទិញ ឬលក់បរិមាណនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីឆ្លើយតបទៅនឹងការកំណត់ថ្នាក់ជាតិ ស្តីពី ការបញ្ចេញឧស្ម័ននៅក្រោម ពិធីសារក្យូតូ ឬនៅក្រោមកិច្ចព្រមព្រៀងដទៃទៀត ដូចជាកិច្ចព្រមព្រៀងបណ្តារដ្ឋជាសមាជិកសហភាព អឺរ៉ុប។ ពាក្យនេះត្រូវបានប្រើប្រាស់ដោយសារតែ ឧស្ម័នកាបូនិក គឺជាប្រភេទឧស្ម័នមានច្រើនជាងគេក្នុងចំណោមឧស្ម័នផ្ទះកញ្ចក់ ហើយឧស្ម័នដទៃទៀតត្រូវបានវាស់ជាឯកតាសមមូលឧស្ម័នកាបូនិក។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ