ទស្សនវិជ្ជានយោបាយ

Eng. political philosophy
Fr. philosophie politique

ការសិក្សា និងការវិភាគអំពីប្រធានបទដូចជា ទម្រង់នៃរដ្ឋាភិបាល សេរីភាព យុត្តិធម៌ កម្មសិទ្ធិ សិទ្ធិ ច្បាប់ លទ្ធិ មនោគមវិជ្ជា ​ការពង្រឹងការអនុវត្តច្បាប់ដោយអាជ្ញាធរជាដើម ដោយចោទជាសំណួរថា សេរីភាព យុត្តិធម៌ កម្មសិទ្ធិ​ សិទ្ធិ ច្បាប់ លទ្ធិ មនោគមវិជ្ជា ការពង្រឹងការអនុវត្តច្បាប់ដោយអាជ្ញាធរ…ជាអ្វី?

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​