ទស្សនវិជ្ជាធម្មជាតិ

Eng. natural philosophy
Fr. philosophie naturelle

ការសិក្សាបែបវិទ្យាសាស្ត្រអំពីធម្មជាតិ ដែលក្នុងនោះរួមមាន បាតុភូតធម្មជាតិ និង វត្ថុធម្មជាតិ។

ទស្សនវិជ្ជាធម្មជាតិនេះមានឥទ្ធិពលខ្លាំងមុនពេលមានការអភិវឌ្ឍវិទ្យាសាស្រ្តទំនើប។ វាត្រូវបានគេចាត់ទុកថាជាបុព្វវត្ថុនៃវិទ្យាសាស្រ្តធម្មជាតិ ដូចជារូបវិទ្យា ជាដើម​។

ឧ១- អភិប្រាយបែបវិទ្យាសាស្រ្ត ឆ្នាំ១៦៨៧ របស់ អ៊ីសាក់ ញូតុន (Isaac Newton) ត្រូវបានគេស្គាល់ថាជា «គោលការណ៍គណិតវិទ្យានៃទស្សនវិជ្ជាធម្មជាតិ»

ឧ២- អភិប្រាយ ឆ្នាំ១៨៦៧ របស់ Lord Kelvin និង Peter Guthrie Tait ដែលបានជួយកំណត់និយមន័យជាច្រើនអំពីរូបវិទ្យាទំនើប ត្រូវបានគេហៅថា «អភិប្រាយអំពីទស្សនវិជ្ជាធម្មជាតិ»។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​