ទំនោរ

Eng. tendency
Fr. tendance​ (f.)

ទិដ្ឋភាពនៃការប្រព្រឹត្តរបស់មនុស្សម្នាក់ៗ ដែលបង្ហាញតាមវិធីជាក់លាក់ណាមួយ ហើយជាកម្លាំងចលករខាងផ្លូវចិត្តច្បាស់លាស់ តម្រង់ទៅរកគោលបំណងជាក់លាក់ណាមួយ។ តាមធម្មជាតិរបស់មនុស្ស ទំនោរសុទ្ធតែជាកម្លាំងពិតប្រាកដ ហើយសុទ្ធតែមានគោលបំណងជាក់លាក់។ តាមវិទ្យាសាស្ត្រ គោលបំណងទាំងឡាយពុំមែនកើតឡើងដោយឯកឯងនោះទេ ផ្ទុយទៅវិញវាសុទ្ធតែមានប្រភពរបស់វា។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។  ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​