ទំនាស់វណ្ណៈ
Eng. class conflict
Fr. conflit de classe
ជាទូទៅ សំដៅទៅរកការតស៊ូវណ្ណៈ ឬសង្រ្គាមវណ្ណៈពោលគឺជាភាពតានតឹង ឬបដិបក្ខនិយមដែលកើតឡើងនៅក្នុងសង្គម បណ្តាលមកពីការប្រកួតប្រជែងផលប្រយោជន៍ សេដ្ឋកិច្ចសង្គម និងសេចក្តីប្រាថ្នាផ្សេងៗរបស់មនុស្សនៅក្នុងសង្គមដែលមានវណ្ណៈខុសៗ គ្នា។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ