នវសេរីនិយម
Eng. neoliberalism
Fr. néolibéralisme
គំរូគោលនយោបាយមួយស្តីអំពីការសិក្សាសង្គម និងសេដ្ឋកិច្ច ដែលផ្ទេរការគ្រប់គ្រងវិស័យសេដ្ឋកិច្ចពីរដ្ឋទៅឯកជន។ នវសេរីនិយមមានប្រភពពីគោលការណ៍មូលដ្ឋាននៃសេដ្ឋកិច្ចនវក្លាស៊ិក (neoclassical economics) ដែលស្នើថារដ្ឋាភិបាលត្រូវតែកម្រិតឧបត្ថម្ភធន ធ្វើកំណែទម្រង់ច្បាប់ពន្ធ ដើម្បីពង្រីកមូលដ្ឋានពន្ធ កាត់បន្ថយឱនភាពថវិកាកម្រិតគាំពារនិយម (limit protectionism) និងបើកចំហទីផ្សារទៅរកពាណិជ្ជកម្ម។ នវសេរីនិយមក៏ស្វែងរកការលុបចោលនូវអត្រាប្តូរប្រាក់ថេរ គាំទ្រការកាត់បន្ថយការគ្រប់គ្រងរបស់រដ្ឋមកលើធុរកិច្ច អនុញ្ញាតឱ្យមានទ្រព្យសម្បត្តិឯកជននិងធ្វើឯកជននីយកម្មធុរកិច្ច។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ