នរក

Eng. hell
Fr. enfer (m.)

តាមលទ្ធិគ្រិស្តសាសនា នរកជាលោក ឬសភាវៈសម្រាប់អ្នកសាងបាបដែលមិនភ្ញាក់រឮក ក្រោយពេលពួកគេស្លាប់ទៅ ហើយអ្នកសាងបាបទាំងនោះត្រូវកាត់ផ្តាច់ពីអាទិទេព និងទទួលរងទណ្ឌកម្មផ្សេងៗផងដែរ។

តាមទស្សនៈពុទ្ធសាសនា នរកជាទីអបាយភូមិ ឬអធោលោកដែលមានរណ្តៅជាលំនៅនៃសត្វមានបាបនៅរងទុក្ខតាមកម្លាំងកម្មដែលខ្លួនបានធ្វើ។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ