ធ្វើទស្សនវិជ្ជា
Eng. philosophize
Fr. philosopher
បង្កើតទស្សនវិជ្ជា ដែលសំដៅលើ៖
១- ពិភាក្សាអំពីធម្មជាតិនៃតថភាព ផ្តល់យោបល់ ឬព្យាយាមពន្យល់អំពីធម្មជាតិនៃជីវិត និង
តថភាព ឬផ្នែកមួយនៃតថភាព ដូចជា សីលវិជ្ជា តក្កវិជ្ជា ពុទ្ធិ ឬអត្ថិភាព។
២- ពិចារណា ពន្យល់ ឬដោះស្រាយបញ្ហាអ្វីមួយដោយផ្តើមចេញពីការយល់ឃើញបែបទស្សនវិជ្ជា។
៣- ជជែកស៊ីជម្រៅអំពីអត្ថន័យនៃជីវិត។
ឧ. នៅពេលមនុស្សណាម្នាក់កំពុងជជែកស៊ីជម្រៅអំពីអត្ថន័យនៃជីវិត មានន័យថា មនុស្សនោះកំពុងធ្វើទស្សនវិជ្ជាហើយ។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ