ថាមពលបញ្ចេញកាបូនទាប

Eng. Low-carbon power

ថាមពលផលិតដោយដំណើរការ ឬបច្ចេកវិទ្យា ដែលបញ្ចេញឧស្ម័នកាបូនិកទាបធៀបនឹងផលិតកម្មថាមពលដើរដោយចំហេះឥន្ធនៈហ្វូស៊ីលនាពេលបច្ចុប្បន្ន។ ប្រភពនៃការផលិតថាមពលបញ្ចេញកាបូនទាបមានដូចជាខ្យល់ ពន្លឺព្រះអាទិត្យ វារីអគ្គិសនី និងនុយក្លេអ៊ែរ។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ