ត្រីអង្គនិយម

Eng. trinitarianism
Fr. trinitarianisme (m.)

លទ្ធិមួយនៅក្នុងគ្រិស្តសាសនាដែលជឿថា អាទិទេពមានអត្ថិភាពជាអង្គបី ប៉ុន្តែ ជាភាវៈតែមួយ។ អង្គទាំងបីនោះត្រូវបានគេយល់ថា មានអត្ថិភាពជាព្រះវរបិតា ព្រះរាជបុត្រា (ព្រះយេស៊ូគ្រិស្ដ) និង ព្រះវិញ្ញាណបរិសុទ្ធ ហើយអង្គនីមួយៗមានធម្មជាតិ ឬសារជាតិដូចគ្នា។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ