ត្រីមូរ្តិ/ត្រីមូរតិ
Eng. trimurti
Fr. trimurti (m.)
បញ្ញត្តិមួយ ដែលគេប្រើនៅក្នុងសាសនាហិណ្ឌូសំដៅទៅលើអាទិទេពបីអង្គគឺ ព្រះព្រហ្ម (អ្នកបង្កើតលោក) ព្រះវិស្ណុ/ព្រះនរាយណ៍ (អ្នកការពារ និង ថែរក្សាលោក) និងព្រះសិវៈ /ព្រះឥសូរ (អ្នកបំផ្លាញ ឬបង្កើតលោកឡើងវិញ) ហើយត្រូវបានគេធ្វើបដិរូបកម្មជាប្រជុំអាទិទេព។ នៅពេលដែលអាទិទេពទាំង៣របស់ត្រីមូរ្តិ/ត្រីមូរតិប្រែក្លាយទៅជាអវតាតែមួយគេហៅថា ទត្តាត្រេយ។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ