តូតឹមនិយម

Eng. totemism
Fr. totemisme (m.)

ជំនឿសាសនាដែលផ្អែកលើប្រព័ន្ធស្មុគស្មាញមួយដូចជា ជំនឿលើគំនិត សញ្ញា និងការប្រតិបត្តិដោយផ្អែកលើទំនាក់ទំនងដែលបានសន្មតរវាងបុគ្គល ក្រុម សង្គម និងវត្ថុធម្មជាតិដែលគេស្គាល់ថាជា តូតឹម។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ