តាវកាលិក
Eng. prestation
Fr. prestation
វត្ថុ ឬសកម្មភាព ដែលជាទីតាំង (ឬជាកម្មវត្ថុ) នៃកាតព្វកិច្ច។
ឧ. តាវកាលិករបស់អ្នកទិញ គឺបង់ថ្លៃទៅឱ្យអ្នកលក់ ឯតាវកាលិករបស់អ្នកលក់ គឺប្រគល់វត្ថុ ទៅឱ្យអ្នកទិញ។
ឧ. ស្រូវ ដែលជនម្នាក់ខ្ចីពីជនម្នាក់ទៀត ហៅថា តាវកាលិកនៃការខ្ចី។
ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី ដែលត្រូវបានរៀបចំដោយគណៈកម្មការ បណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង បោះពុម្ពដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ ២០០៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ