តំបន់គម្រោង

Eng. Project zone

តំបន់ដែលរួមបញ្ចូលនូវតំបន់អនុវត្តគម្រោង ដែលក្នុងនោះសកម្មភាពគម្រោងដូចជាការអភិវឌ្ឍសហគមន៍ និងជម្រើសនៃការចិញ្ចឹមជីវិតរបស់ប្រជាជនមានឥទ្ធិពលដោយផ្ទាល់ទៅលើដី និងធនធានដែលពាក់ព័ន្ធ។ ប្រសិនបើមានការប្រើប្រាស់វិធីសាស្រ្ដតាមកម្មវិធីតំបន់គម្រោងត្រូវរួម បញ្ចូលតំបន់អនុវត្តគម្រោងប្រកបដោយសក្ដានុពលទាំងអស់ដូចជា តំបន់ដីថ្មីដែលមានសក្ដានុពលទាំងអស់ដែលក្នុងនោះសកម្មភាពគម្រោងត្រូវបានអនុវត្តនៅពេលអនាគត បន្ទាប់ពីមានការផ្ដល់សុពលភាពដំបូង ក្នុងគោលបំណងបង្កើតអត្ថប្រយោជន៍អាកាសធាតុពិត។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ