ដំណកស្ពាន់ធ័រពីផ្សែង

Fr. Flue gas desulphurization

បច្ចេកវិទ្យាមួយដែលប្រើប្រាស់អង្គធាតុស្រូបដូចជា កំបោរ ថ្មកំបោរ ដើម្បីដក ស្ពាន់ធ័រឌីអុកស៊ីតចេញពីឧស្ម័ន ដែលបង្កដោយចំហេះ ឥន្ធនៈហ្វូស៊ីល។ ដំណើរការដក ស្ពាន់ធ័រឌីអុកស៊ីតពីផ្សែង គឺជាបច្ចេកទេសទំនើបប្រើប្រាស់សម្រាប់ ដកស្ពាន់ធ័រឌីអុកស៊ីតពីប្រភពបញ្ចេញចម្បងៗ ដូចជា រោងចក្រផលិត ថាមពល ដែលប្រើចំហេះឥន្ធនៈហ្វូស៊ីល។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ