ជនអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន

សំដៅដល់ជនបរទេសដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើវិនិយោគក្នុងក្របខ័ណ្ឌនៃច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ជនអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន ចែកចេញជា២ប្រភេទ៖

១. ជនបរទេសដែលចូលមកកម្ពុជាដើម្បីពិនិត្យ លទ្ធភាពធ្វើវិនិយោគ។

២. ជនបរទេសដែលបានទទួល លិខិតអនុញ្ញាតឱ្យវិនិយោគ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចហើយ។

ដកស្រង់ចេញពីច្បាប់ស្ដីពីអន្តោប្រវេសន៍ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩៤។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ