ជនរងគ្រោះ
Eng. victim
Fr. victime
១-សំដៅទៅលើរូបវន្តបុគ្គលឬនីតិបុគ្គលដែលបានទទួលរងព្យសនកម្ម ដោយសារអំពើឧក្រិដ្ឋកម្ម ដែលស្ថិតនៅក្នុងយុត្តាធិការនៃអង្គជំនុំជម្រះវិសាមញ្ញ។
ដកស្រង់ចេញពី សទ្ទានុក្រមនៃវិធានផ្ទៃក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(វិសោធនកម្មលើកទី៩) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥។ទាញយកឯកសារជា pdf សូមចុចនៅទីនេះ
២-តាមន័យក្រមព្រហ្មទណ្ឌ ជនទទួលរងដោយផ្ទាល់នូវព្យសនកម្មដែលបណ្តាលមកពីបទល្មើសព្រហ្មទណ្ឌ។ តាមន័យទូទៅជនទទួលរងការឈឺចាប់ដោយអំពើខុសច្បាប់ដែលនាំឱ្យខូចសេចក្តីថ្លៃថ្នូរ កិត្តិយស បញ្ញាស្មារតី រូបរាងកាយ ឬទ្រព្យសម្បត្តិរបស់ខ្លួន។
ដកស្រង់ចេញពីសទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែកក្រមព្រហ្មទណ្ឌ ដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។