គ្រោះមហន្ដរាយ

Eng. Disaster

ការផ្លាស់ប្ដូរធ្ងន់ធ្ងរនៃដំណើរការជាធម្មតារបស់សហគមន៍ឬ​សង្គម​មួយ ដោយសារទទួលរងព្រឹត្ដិការណ៍រូបវន្ដប្រកបដោយ​គ្រោះ​​ថ្នាក់ ដែលមានអន្ដរកម្មជាមួយលក្ខខណ្ឌសង្គមដែល​ងាយ​​រងគ្រោះហើយនាំទៅរកឥទ្ធិពល អវិជ្ជមាន​ដ៏ធំធេងមក​លើ​មនុស្ស​ សម្ភារៈ សេដ្ឋកិច្ច ឬបរិស្ថាន ដែលកត្ដាទាំងនេះតម្រូវឱ្យមាន​វិធាន​ការឆ្លើយតបជាបន្ទាន់ ដើម្បីបំពេញតម្រូវការសំខាន់ៗ​របស់​មនុស្ស ហើយទាមទារឱ្យមាន​ការគាំទ្រ​បន្ថែមពី​ខាងក្រៅ​ដើម្បី​​ស្ដារស្ថានភាពនេះឡើងវិញ។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។