គោលការណ៍ប្រុងប្រយ័ត្នជាមុន
Eng. Precautionary principle
វិធានការប្រុងប្រយ័ត្នជាមុនដើម្បីប្រមើលមើល ទប់ស្កាត់ ឬបង្រួមមូលហេតុ នៃការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយផលប៉ះពាល់ ធ្ងន់ធ្ងររបស់វា ដូច មានចែងក្នុងមាត្រា៣នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ។ នៅប្រទេសដែលមានការគំរាមកំហែងខ្លាំង ឬមានការបំផ្លិចបំផ្លាញមិនអាចស្រោចស្រង់បាន ប្រទេសនោះមិនត្រូវប្រើប្រាស់កង្វះខាតភាពប្រាកដប្រជាផ្នែកវិទ្យាសាស្ដ្រ ដើម្បីជាមូលហេតុក្នុងការពន្យារពេលចាត់វិធានការឡើយ ប៉ុន្ដែត្រូវពិចារណាថាគោលនយោបាយ និងវិធានការដោះស្រាយការប្រែប្រួលអាកាសធាតុ គួរតែមានប្រសិទ្ធភាពចំណាយដោយប្រើថ្លៃចំណាយទាបបំផុតដើម្បីធានានូវអត្ថប្រយោជន៍ ជាសកល។
ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។