គំនិត
Eng. Idea
Fr. idée(f.)
១-សំណើឬផែនការសម្រាប់ធ្វើអ្វីមួយ
ឧ. ខ្ញុំមានគំនិតបន្តការសិក្សានៅបរទេស ។
២- ការយល់ឃើញ ការគិត ឬរូបភាពនៅក្នុងសតិ (mind) របស់មនុស្ស
ឧ. តើអ្នកមានគំនិតថាគាត់មានរូបរាងដូចម្តេច?
៣- ជំនឿ ឬទស្សនៈ
ឧ. យើងមានគំនិតខុសគ្នាស្រឡះអំពីការដាក់ពិន័យចំពោះកុមារ។
៤- បំណង ឬហេតុផលក្នុងការធ្វើអ្វីមួយ
ឧ. គំនិតរួមនៃការផ្សាយពាណិជ្ជកម្ម គឺបានធ្វើឱ្យមនុស្សទិញផលិតផល ឬសេវា។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។