គណនេយ្យភាពអន្តររដ្ឋបាលថ្នាក់ក្រោមជាតិ

Eng.Intra-SNA Accountability

​​សំដៅទៅគណនេយ្យភាពរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ឬរវាងអង្គការចាត់តាំងនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានប្រភេទដូចគ្នា ឬប្រភេទផ្សេងគ្នា។ ឧទាហរណ៍៖ គណនេយ្យភាពរវាងរដ្ឋបាលខេត្ត និងរដ្ឋបាលខេត្ត គណនេយ្យភាពរវាងរដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់គណនេយ្យភាពរវាងក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាខេត្តគណនេយ្យភាពរវាងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់គណនេយ្យភាពរវាងគណៈអភិបាលខេត្ត និងគណៈអភិបាលខេត្ត។ គណនេយ្យភាពរវាងគណៈអភិបាលរាជធានី ខេត្ត គណៈអភិបាលក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់។

ដកស្រង់ចេញពី កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។