គណនេយ្យភាពផ្ទៃក្នុង

Eng. Internal Accountability

​​សំដៅទៅលើគណនេយ្យភាព នៅក្នុងអង្គការចាត់តាំងមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឬនៅក្នុងរង្វង់រដ្ឋបាលមួយនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឧទាហរណ៍៖ គណនេយ្យភាពរវាងគណៈអភិបាល និងទីចាត់ការនានានៃរដ្ឋបាលខេត្តជាមួយនឹងក្រុមប្រឹក្សាខេត្ត គណនេយ្យភាពនៅក្នុងគណៈអភិបាលខេត្ត។ គណនេយ្យភាពនៅក្នុងទីចាត់ការនីមួយៗនៃរដ្ឋបាលខេត្ត។

ដកស្រង់ចេញពី កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។