កិច្ចប្រជុំបណ្ដាភាគី (នៃពិធីសារក្យូតូ)

Eng.Meeting of the Parties​(MOP)

អង្គជាន់ខ្ពស់នៃពិធីសារក្យូតូ ដែលបានចូលជាធរមាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៥ ហើយជាផ្នែកមួយនៃសន្និសីទបណ្ដាភាគីនៃ​អនុសញ្ញា​​ក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួល​អាកាស​ធាតុ ដែល​អនុញ្ញាតឱ្យតែបណ្ដាប្រទេសនៃពិធីសារក្យូតូប៉ុណ្ណោះ​ចូលរួម​ប្រជុំ​​ជារៀងរាល់ឆ្នាំដើម្បីពិភាក្សា និងធ្វើសេច​ក្ដី​សម្រេច​ចិត្ដ​។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។