កិច្ចបាត់បង់និងខូចខាត
Eng. Loss and damage
កម្មវិធីការងារមួយនៃក្របខណ្ឌបន្ស៉ាំទីក្រុងកាន់គុន ដែលត្រូវបានបង្កើតដោយបណ្តារដ្ឋាភិបាលនៅក្នុងសន្និសីទបណ្តាភាគីលើកទី១៦ នៅទីក្រុងកាន់គុន ឆ្នាំ២០១០ ក្នុងគោលបំណងពិចារណាពីវិធីសាស្ត្រនានា ដើម្បីដោះស្រាយការបាត់បង់ និងការខូចខាត នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍដែលបណ្តាលមកពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ពិសេសភាពងាយរងគ្រោះទៅ នឹងផលប៉ះពាល់ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។