កាឡាម
Eng. Kalam
Fr. Kalam (m.)
«kalam ជាភាសាអារ៉ាប់» ការស្វែងរកពុទ្ធិខាងទេវវិជ្ជា តាមរយៈការពិភាក្សា ការជជែកនិងការដេញដោល។ នៅក្នុងទស្សនវិជ្ជាអ៊ីស្លាម កាឡាម ជាដំណើរនៃការលើកហេតុផលបែបទស្សនវិជ្ជាដើម្បីផ្ទៀងផ្ទាត់សមាសភាគនានានៃលទ្ធិសាសនា។ កាឡាមមានតួនាទីសម្របសម្រួលនៅក្នុងសាសនាអ៊ីស្លាមនូវអ្វីដែលទស្សនវិជ្ជាស្កូឡាស្ទិកយកមកប្រើក្នុងការអភិវឌ្ឍគ្រិស្តសាសនា។ ឧទាហរណ៍ ៖ កាឡាមបានក្លាយទៅជាប្រព័ន្ធទស្សនវិជ្ជាសាសនាមួយដ៏ល្បីល្បាញនៅសតវត្សរ៍ទី១១។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។