ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ
Eng. Democratic Development
សំដៅទៅលើការអភិវឌ្ឍដែលដំណើរការដោយមានលក្ខណៈ (១) ភាពជាតំណាងសាធារណៈ (២) ស្វ័យភាពរបស់មូលដ្ឋាន (៣) ការពិគ្រោះយោបល់ និងការចូលរួម (៤) ការឆ្លើយតប និងគណនេយ្យភាព (៥) ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន (៦) ការលើកស្ទួយសមធម៌ (៧) តម្លាភាពនិងសុចរិតភាព និង (៨) វិធានការប្រឆាំងអំពើពុករលួយនិងរំលោភអំណាច។
ដកស្រង់ចេញពីកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។