ការវិភាគយេនឌ័រ

Eng.Gender Analysis

​​​សំដៅទៅលើដំណើរការនៃការពិនិត្យ និងកំណត់ឱ្យបានច្បាស់អំពីស្ថានភាព តួនាទី​ តម្រូវការ និងផលប្រយោជន៍ខុសគ្នាៗរវាងស្រ្តី បុរសនៅក្នុងការប្រកបការងារ និងជីវិតរស់នៅ និងនៅក្នុងគោលនយោបាយ ផែនការ គម្រោង និងកម្មវិធីអ​ភិ​វឌ្ឍន៍​នានា ដើម្បីធ្វើឱ្យកិច្ចអន្តរាគមន៍ និងដំណោះស្រាយនានា មានការឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការ ទាំងនោះ។

ដកស្រង់ចេញពី កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។