ការព្យួរទោសសាកល្បង
Eng. probationary suspension of sentence
Fr. sursisprobatoire
ការព្យួរទោសដែលអាចផ្ដល់ឱ្យទណ្ឌិតដែលត្រូវទទួលរងទោសដាក់ពន្ធនាគារមានរយៈពេលពី៦(ប្រាំមួយ)ខែទៅ៥(ប្រាំ)ឆ្នាំ ដោយដាក់ឱ្យទណ្ឌិតស្ថិតនៅក្រោមវិធានការត្រួតពិនិត្យ និងគោរពកាតព្វកិច្ចដោយឡែកមួយ ឬច្រើនក្នុងរយៈពេលសាកល្បងមិនអាចតិចជាង១(មួយ)ឆ្នាំ និងមិនលើសពី៣(បី)ឆ្នាំទេ។
ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។