ការផ្ទៀងផ្ទាត់

Eng. Verification

​​​ការវាយតម្លៃជាទៀងទាត់ដោយស្ថាប័ន
ឯករាជ្យ នៅមុននិងបន្ទាប់ពីការកំណត់របស់អង្គភាពទទួលបន្ទុកប្រតិបតិ្ត លើការកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីសកម្មភាពមនុស្ស ដែលបានតាមដាន សម្រាប់ប្រភពឧស្ម័នផ្ទះកញ្ចក់ដែលកើតឡើងជាលទ្ធផលនៃសកម្មភាពគម្រោងយន្តការអភិវឌ្ឍន៍ស្អាត ដែលបានចុះបញ្ជីឬសកម្មភាពតាមកម្មវិធី (ក្រៅពីគម្រោងព្រៃឈើ)។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។