ការប្រែប្រួលអាកាសធាតុ ឬបម្រែបប្រួលអាកាសធាតុ
Eng.Climate Change
សំដៅទៅលើការប្រែប្រួលសីតុណ្ហភាព នៃបរិយាកាសនៅជុំវិញផែនដី ជាពិសេសការកើនកំដៅ (ដែលអាចបណ្តាលឱ្យប្រែប្រួលដល់របបទឹកភ្លៀង មានទឹកជំនន់ មានព្យុះ និងគ្រោះមហន្តរាយផ្សេងៗទៀត) ដែលបណ្តាលមកពីការកើនឡើងនូវកំហាប់ឧស្ម័នផ្ទះកញ្ចក់។ ឧស្ម័នផ្ទះកញ្ចក់គឺជាស្រទាប់បរិយាកាសនៅជុំវិញភពផែនដី ដែលផ្សំឡើងដោយសារចំហាយទឹកឧស្ម័នកាបូនិច មេតាន ឌីអាសូតម៉ូណូអុកស៊ីត និងអូសូន ហើយបើឧស្ម័នទាំងនេះកើតឡើងដោយធម្មជាតិ នោះឧស្ម័នផ្ទះកញ្ចក់នេះមានតួនាទីថែរក្សាសីតុណ្ហភាពសមស្របសម្រាប់ទ្រទ្រង់ជីវិតសត្វ និងរុក្ខជាតិនៅលើភពផែនដី។
ដកស្រង់ចេញពី កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។