ការប្រែប្រួលអាកាសធាតុ
Eng. Climate change
ការប្រែប្រួលស្ថានភាពអាកាសធាតុដែលអាចកំណត់អត្តសញ្ញាណបាន (តាមរយៈការវិភាគស្ថិតិ)តាមរយៈការប្រែប្រួលតួលេខមធ្យមនិងតួលេខអថេរ នៃអាកាសធាតុ ហើយការប្រែប្រួលនោះបន្តកើតឡើងក្នុងរយៈពេលវែងជាច្រើន ទសវត្សរ៍ឬ យូរជាងនេះ។
ការប្រែប្រួលអាកាសធាតុអាចបណ្តាលមកពីដំណើរផ្ទៃក្នុងរបស់ធម្មជាតិកម្លាំងជំរុញពីខាងក្រៅការប្រែប្រួលរយៈពេលវែងនៃសមាសភាពបរិយាកាស ឬសកម្មភាពមនុស្ស ដូចជាការប្រើប្រាស់ដី ការបញ្ចេញឧស្ម័នពីរោងចក្រជាដើម។ ក្នុងមាត្រា១ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុបានឱ្យនិយមន័យ ការប្រែប្រួលអាកាសធាតុ ជាការប្រែប្រួលអាកាសធាតុដែល ជាប់ទាក់ទងដោយផ្ទាល់ ឬដោយប្រយោលទៅនឹងសកម្មភាពមនុស្ស ដែលធ្វើឱ្យផ្លាស់ប្តូរសមាសភាពបរិយាកាសពិភពលោក និងការបន្ថែមលើការប្រែប្រួលអាកាសធាតុដោយសារធម្មជាតិ ដែលសង្កេតឃើញក្នុងរយៈពេលប្រហាក់ប្រហែលគ្នា។ អនុសញ្ញានេះបញ្ជាក់ពីភាពខុសគ្នារវាងការប្រែប្រួលអាកាសធាតុពីសកម្មភាពមនុស្ស ដែលបណ្តាល ឱ្យផ្លាស់ប្តូរសមាសភាពបរិយាកាសនិងអថេរអាកាសធាតុពីធម្មជាតិ។
ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។