ការបែងចែកទោសជាប្រភាគ
Eng. split sentence
Fr. fractionnement de la peine
ប្រភេទស្ថានសម្រាលទោសមួយដែលតុលាការ យល់ថា ទោសនោះត្រូវអនុវត្តជាប្រភាគដោយមូលហេតុធ្ងន់ធ្ងរ ដែលមានលក្ខណៈជាគ្រួសារ ជាវេជ្ជសាស្រ្ត ជាវិជ្ជាជីវៈ ឬជាសង្គម។ ឧ.ការអនុញ្ញាតឱ្យទណ្ឌិតចេញពីពន្ធនាគារទៅសម្រាលកូន ឬចេញទៅប្រឡងយកសញ្ញាបត្រ។
ដកស្រង់ចេញពីសទ្ទានុក្រមពាក្យច្បាប់ខ្មែរ-អង់គ្លេស-បារាំងផ្នែកក្រមព្រហ្មទណ្ឌដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះពុម្ពលើកទី១ ដោយទីស្ដីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០១១។