ការបិទករណីកុមារ

គឺសំដៅដល់ការវិលត្រលប់របស់កុមារទៅរស់នៅជួបជុំជាមួយឪពុក ម្តាយ ឬអាណាព្យាបាលវិញ ហើយសេវាគាំទ្រគ្រួសារមានបន្តក្នុងរយៈពេលកំណត់ណាមួយ អ្នកកាន់ករណីពាក់ព័ន្ធអាចបិទករណីទៅតាមស្ថានភាពជាក់ស្ដែងនៃករណីនីមួយៗ និងលទ្ធភាព នៃប្រភពធនធានដែលអាចរកបាន។

ដកស្រង់ចេញពី អនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ការប្រគល់មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់ អង្គការមិនមែនរដ្ឋាភិបាលទៅឱ្យរដ្ឋបាលរាជធានី ក្រុង ស្រុក និងការប្រគល់មុខងារគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ និង ងាយរងគ្រោះ នៅក្នុងសហគមន៍ទៅឱ្យរដ្ឋបាលរាជធានី រដ្ឋបាលក្រុង និងរដ្ឋបាលឃុំ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧។