ការបង្កើនការបង្ខាំងកាបូន

Eng. Carbon stock enhancement

​​​ផ្នែកមួយនៃយុទ្ធសាស្រ្តរេដបូកREDD+ ដែលអាចបញ្ចូលទាំងការស្តារទាំងការកែលម្អព្រៃឈើ ដែលមានស្រាប់តែរេចរឹល និងទាំងការបង្កើនគម្របព្រៃឈើតាមរយៈការដាំ និងការស្តារព្រៃឈើឡើងវិញសមស្របនឹងបរិស្ថាន។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។