ការបង្កើតថ្មី
Eng. Creativity
Fr. Créativité (f.)
ជាទូទៅ ការបង្កើតថ្មីសំដៅយកការបង្កើតអ្វីមួយដែលថ្មី ដែលរួមទាំងវត្ថុរូបី និងគំនិត។ ការបង្កើតថ្មីត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងសកម្មភាពរបស់មនុស្ស ប៉ុន្តែ វាមានសារៈសំខាន់ដោយឡែកនៅក្នុងការបង្កើតសិល្បៈ។ ការបង្កើតថ្មីបង្ហាញនូវភាពថ្មី និងពាក់ព័ន្ធជាមួយការបង្កើតអ្វីមួយដែលខុសពីអ្វីដែលបានបង្កើតពីមុន ប៉ុន្តែវាក៏ពង្រីកទៅហួសពីអ្វីដែលគ្រាន់តែជាភាពថ្មី។ (ពាក្យនេះ គេប្រើនៅក្នុងសោភណវិជ្ជា)។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។