ការធ្លាក់ចុះ

Eng. Subduction

​​​ដំណើរការនៅក្នុងមហាសមុទ្រ ដែលទឹកស្រទាប់លើហូរចូលទៅស្រទាប់ខាងក្នុងនៃមហាសមុទ្រតាមរយៈ​ការបូមអែកមេន​ និង​បន្ទេរកម្តៅតាមខ្សែដេក​ពីចំហៀង។ ក្រោយមក ដំណើរការនេះកើតឡើងនៅពេលទឹកស្រទាប់លើបានផ្លាស់ទីតាមខ្សែដេកទៅតំបន់ដែលមានដង់ស៊ីតេទាប ជាហេតុធ្វើឱ្យហូរចូលទៅខាងក្រោមទឹកស្រទាប់ លើដោយគ្មានការប្រែប្រួលដង់ស៊ីតេ។​

ដកស្រង់ចេញពី ​សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ​ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។