ការទទួលខុសត្រូវរួមតែមានកម្រិតផ្សេងគ្នា

Eng. Common but differentiated responsibilities

​​អាទិភាព និងការប្តេជា្ញចិត្តមិនស្មើគ្នារវាងប្រទេសឧស្សាហកម្ម និងប្រទេសកំពុងអភិវឌ្ឍក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញាក្របខណ្ឌ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ពោលគឺប្រទេសកំពុងអភិវឌ្ឍត្រូវទទួលខុសត្រូវក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងចាត់វិធានការបន្សុំាទៅនឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ហើយប្រទេសអភិវឌ្ឍន៍ត្រូវប្តេជ្ញាចិត្តកាត់បន្ថយការបញ្ចេញឧស្ម័នរបស់ខ្លួន ស្របតាមគោលដៅនៃការកាត់បន្ថយ និងរយៈពេលដូចមានចែងក្នុងមាត្រា៤.២ នៃពិធីសារក្យូតូ។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។