ឯកតាដុបសុន
Eng. Dobson Unit (DU)
ឯកតាមួយសម្រាប់វាស់បរិមាណអូសូន សរុបនៅក្នុងបំពង់ឈរខាងលើផ្ទៃផែនដី។ ចំនួន(កំហាប់អូសូនសរុប)ឯកតាដុបសុន គឺជាកម្រាស់នៃឯកតា០,០១មិល្លីម៉ែត្រ ប្រសិនបើគេបណ្ណែនស្រទាប់អូសូន ទៅជាស្រទាប់ដែលមានដង់ស៊ីតេដូចគ្នា ដោយ ប្រើសម្ពាធបណ្ណែន១០១៣hPa និងសីតុណ្ហភាពសូន្យអង្សាសេ ។ មួយឯកតាដុបសុនស្មើនឹងស្រទាប់អូសូនមួយដែលមាន២,៦៩ ម៉ូលេ គុល មួយម៉ែត្រការ៉េ។ទោះបីជា មានសភាពខុសគ្នាច្រើនក៏ដោយ ជាទូទៅបរិមាណអូសូននៅក្នុងស្រទាប់បរិយាកាសរបស់ផែនដីគឺ ៣០០DU។
ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ