ឧស្សាហកម្មកម្ពុជា

សំដៅដល់ផលិតករទាំងឡាយដែលផលិតនូវផលិតផលក្នុងស្រុកដូចគ្នា ឬផលិតផលទាំងឡាយណា ដែលបានផលិត​ចេញមកពីសមាសភាគច្រើនជា ការផលិតក្នុងស្រុក លើកលែងតែ ករណីដែលផលិតករមានការជាប់ទាក់ទងជាមួយនឹងអ្នកនាំចូល ឬនាំចេញ ឬអ្នកនាំចូលដោយខ្លួនឯងនូវផលិតផលដែល លក់ដើម្បីបង្ខូចថ្លៃ ឬត្រូវស៊ើបអង្កេតអំពីការផ្តល់ឧបត្ថមធន។ ឧស្សាហកម្មកម្ពុជាត្រូវ
បកស្រាយ ត្រូវបកស្រាយសំដៅដល់គ្រប់ផលិតករ។ សម្រាប់គោលបំណងនៃនិយមន័យ នេះ ផលិតករ ត្រូវចាត់ទុកថាជាប់ទាក់ទងជាមួយអ្នកនាំទំនិញចេញ ឬអ្នកនាំទំនិញចូល លុះត្រាតែ៖

១-ភាគីណាមួយក្នុងចំណោមភាគីទាំងពីរគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោលទៅលើភាគីមួយទៀត ឬ

២-ភាគីទាំងពីរត្រូវបានគ្រប់គ្រងដោយផ្ទាល់ឬដោយប្រយោលពីបុគ្គលទីបីណាមួយ ឬ

៣-ភាគីទាំងពីរគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោលទៅលើបុគ្គលទីបីណាមួយ ហើយដែលបញ្ជាក់នូវហេតុផល ដែលអាចជឿបានឬគួរឱ្យជឿ ដោយសារទំនាក់ទំនងបែបនេះ បានធ្វើឱ្យផលិតករ ដែលមានទំនាក់ទំនងប្រព្រឹត្តខុសប្លែកពីផលិតករ ដែលមិនមានទំនាក់ទំនង។ សម្រាប់គោលបំណងនៃនិយមនេះ ភាគីណាមួយអាចត្រូវចាត់ទុកថា គ្រប់គ្រង ភាគីមួយផ្សេងទៀត ប្រសិនបើបុគ្គលដែលគ្រប់គ្រងនោះ មានមុខតំណែងដោយស្របច្បាប់ ឬ បានប្រតិបត្តិការងារក្នុងមុខតំណែងក្នុងការបង្អាក់ ឬផ្តល់ការបញ្ជាណែនាំទៅលើបុគ្គលម្នាក់ទៀត។

ដកស្រង់ចេញពីច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្មចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ