ឧស្ម័នកម្រ

Eng. Trace gas

ឧស្ម័ន ដែលមានតិចជាង១%នៃមាឌរបស់បរិយាកាសផែនដី ក្នុងនោះអាកុង(Ar)ដែលជាឧស្ម័នកម្រមានបរិមាណលើសលុបរហូតដល់០,៩៣៤%។ ឧស្ម័នកម្រមានដូចជា អេល្យូម (He)ណេអុង (Ne) អាកុង (Ar)គ្រីបតុង (Kr) សេណុង (Xe ) រ៉ាដុង(Rn) ជាដើម។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ព ដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ