ឧព្វេធមាត្រ
Eng. Altimetry
បច្ចេកទេសវាស់កម្ពស់ផ្ទៃទឹកសមុទ្រ បឹង ទន្លេ ដី ឬទឹកកក ធៀបនឹងចំណុច កណ្ដាលនៃផែនដីទៅតាមទ្រង់ទ្រាយផែនដីជាសំអាងដែលបានកំណត់។ តាមធម្មតា កម្ពស់នេះត្រូវបានវាស់ធៀបទៅនឹងស្ដង់ដាដោយសំអាងទៅតាមទ្រង់ទ្រាយ នៃផែនដីដែលមានរាងស្ទើរតែពងក្រពើ ( ellipsoid )ហើយអាចវាស់ពីលំហអវកាសដោយ ប្រើប្រាស់រ៉ាដា ឬកាំរស្មីឡាស៊ែដែលបច្ចុប្បន្ន កម្រិតល្អៀងមានតិចតួច ប៉ុណ្ណោះ។ ឧព្វេធមាត្រាមានគុណសម្បត្តិដោយសារ ការវាស់កម្ពស់ធៀបនឹងស្នូលផែនដី ជាជាងការវាស់ធៀបនឹងសំបកផែនដីដូចឧបករណ៍វាស់ទឹកជោរនាច។
ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានឮក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ