ឧបនាយករដ្ឋមន្ត្រី

ជាសមាជិករាជរដ្ឋាភិបាល ដែលមានអាសនានុ ក្រមលើទេសរដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រី។ ឧបនាយក រដ្ឋមន្រ្ដីជួយការងារនាយករដ្ឋមន្រ្ដី តាមការប្រគល់សិទ្ធិចំពោះមុខពីនាយករដ្ឋមន្ដ្រី។ កិច្ចការ ដែលទាក់ទងនឹងការដឹកនាំរួមរបស់រាជរដ្ឋាភិបាល បើគ្មានការយល់ព្រមពីនាយករដ្ឋមន្ដ្រីឧបនាយករដ្ឋមន្ដ្រីគ្មានសិទ្ធិសម្រេចឡើយ។

ដកស្រង់ចេញពីច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃគណៈរដ្ឋមន្ដ្រីចុះថ្ងៃទី៣១ខែឧសភា ឆ្នាំ២០១៨។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ