ឧបករណ៍អាចជួញដូរបាន

Eng. negotiable instrument
Fr. instrument négociable

១-តាមក្រមនីតិវិធីរដ្ឋប្បវេណី មានន័យថាមូលបត្រ ដែលតំណាងផលប្រយោជន៍ (សិទ្ធិ) ជាទ្រព្យសម្បត្តិ ហើយដែលតម្រូវឱ្យការផ្ទេរ ឬការអនុវត្តសិទ្ធិនេះត្រូវធ្វើតាមមូលបត្រ។

២-តាមច្បាប់ ស្តីពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឬ ក្រុមហ៊ុនវិនិ​យោគ ដើម្បីខ្ចីបុលប្រាក់ពីសាធារណជនមានរយៈពេលកំណត់ និងអត្រាការប្រាក់ច្បាស់លាស់ គឺជាបណ្ណតំណាងឥណទេយ្យ (តំណាងបំណុលត្រូវទារ) ដែលអ្នកកាន់អាចយកទៅជួញដូរបាននៅ លើទីផ្សារមួយគ្រប់គ្រងដោយច្បាប់។ មូលបត្រ ឥណទេយ្យមានបណ្ណរតនាគារ សញ្ញាបណ្ណ បណ្ណបេឡា។ល។

ដកស្រង់ចេញពីសទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌ ដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។​ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ